សម្ដេចតេជា ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅកម្រិតទាប ដើម្បីជួយដល់ជីវភាពរបស់កម្មករ-និយោជិត

FN ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកណ្ដាល ដោយសម្តេចបានជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មករ កម្មការិនី ដោយធ្វើកែសម្រួលតម្លៃទឹក ភ្លើង ឲ្យបានទាប ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ-និយោជិត។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «ខេត្តកណ្ដាល គឺជាខេត្តដែលសំបូរទៅដោយរោងចក្រជាង១៥០ ដូច្នេៈអាជ្ញាធរត្រូវយកចិត្តទុកដាក់ ដល់ការរស់នៅរបស់បងប្អូនកម្មករ ឲ្យបានល្អប្រសើរដោយការសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅទាប ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់»។ សម្តេចតេជោ បានលើកឡើងទៀតថា ខេត្តកណ្តាល មានព្រំប្រទល់ជាប់ប្រទេសវៀតណាម ដូច្នេះអាជ្ញាធរខេត្ត ត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់ នូវដំណើរការបោះបង្គោលព្រំដែនឲ្យបានលឿន និងបញ្ឈប់ឲ្យបាននូវការជួលដី ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ឲ្យទៅប្រជាពលរដ្ឋវៀតណាម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការ គ្នាអភិវឌ្ឍន៍ខេត្តកណ្ដាល ឲ្យកាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ … Continue reading សម្ដេចតេជា ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅកម្រិតទាប ដើម្បីជួយដល់ជីវភាពរបស់កម្មករ-និយោជិត